www.kaset-k-ponleupich-pptnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, December 6, 2025

រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ដ្រីក្រោមឱវាទបំពេញការងារដោយនវានុវត្ដន៍ ហើយប្រកាន់ភ្ជាប់នូវសមធម៌ កុំគិតលើផលចំណេញ មិនគោរពអាយុជីវិតរបស់មនុស្ស ឬអ្នកជំងឺ

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ មន្ដ្រីបុគ្គលិក សូមបំពេញការពារប្រកបដោយនវានុវត្ដន៍ ហើយត្រូវប្រកាន់ភ្ជាប់នូវសមធម៌ និងគោរពអាយុជីវិតរបស់មនុស្សជាធំ មិនត្រូវគិតផលចំណេញក្នុងរូបភាពណាមួយក៏ដោយ ដែលវាប្រាសចាកឬខុសពីក្រមសីលធម៌វិជ្ជាជីវៈជាពេទ្យ។

លោកសាស្ដ្រាចារ្យបានបន្ដទៀតថា «ក្នុងវិស័យសុខាភិបាលយើងមិនត្រូវបំពេញការងារល្អមួយ ខ្វះមួយ ដោយមិនភាពពេញលេញនោះទេ ហើយពាក្យថាធ្វើការងារប្រកបដោយនវានុវត្ដន៍ តែបើគ្មានសមធម៌ គឺវាមិនមានន័យនោះទេ ទោះខំបំពេញការងារខ្លួនឱ្យបានល្អ តែមានភាពរើសអើង គិតទៅលើផលចំណេញជាមុន ជាថវិកា ការគេងចំណេញអត្ថប្រយោជន៍ពីបុគ្គលណាមួយ ដើ​ម្បីភាពល្បីល្បាញរបស់ខ្លួន និងរូបភាពផ្សេងៗទៀត»។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកសន្និបាតរបស់សមាគមគិលានុបដ្ឋាកកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «សុវត្ថិភាពទាំងអស់គ្នា៖ លើកកម្ពស់សុខុមាលភាពគិលានុបដ្ឋាក ធានាបាននូវសុវត្ថិភាពអ្នកជំងឺ»។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងទៀតថា សូមឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវពង្រឹងសមត្ថភាព ​និងបណ្ដុះបណ្ដាលដល់សហភាតរៈក្នុងអង្គភាពរបស់ខ្លួនឱ្យបានជាប់ជានិច្ច។ ហើយក្នុងឱកាសសន្និបាតគិលានុបដ្ឋាកកម្ពុជា លោកក៏បានស្នើឱ្យគិលានុបដ្ឋាក ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបម្រើសេវាសុខាភិបាល ឱ្យបានទាន់ពេល គ្រប់ពេល ដោយក្ដីករុណា មេត្ដា គុណធម៌ សីលធម៌ សុវត្ថិភាព និងប្រសិទ្ធិភាព។

លោកសាស្ដ្រាចារ្យបានគូសរម្លឹកថា តួនាទីគិលានុបដ្ឋាក រួមចំណែកជ្រោមជ្រែងការអភិវឌ្ឍវិស័យអាទិភាពក្រសួងសុខាភិបាល ដោយផ្តោតយ៉ាងហ្មត់ចត់លើសុវត្ថិភាពអ្នកជំងឺ និងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកផ្តល់សេវាសុខាភិបាល ។ដូចច្នេះទាមទារឱ្យគិលានុបដ្ឋាកត្រូវថែទាំសុខភាពរបស់ខ្លួនឯងឱ្យបានល្អ ដើម្បីមានកម្លាំង និងថាមពលគ្រប់គ្រាន់ ក្នុងការបម្រើសេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។

បន្ថែមពីនោះគិលានុបដ្ឋាក គឺមានតួនាទីដ៏សំខាន់ខ្លាំងណាស់ ប្រៀបដូចជាម្ដាយអ្នកជំងឺ ដែលផ្ដល់ការថែទាំយ៉ាងកក់ក្ដៅ និងទទួលខុសត្រូវខ្ពស់ ព្រោះថាគិលានុបដ្ឋាក ជាអ្នកទំនាក់ទំនង ជាអ្នកជួយអ្នកជំងឺដំបូងគេ ហើយក៏ជាអ្នកទំនាក់ទំនងជាមួយគ្រប់សហភាតរៈ ក្នុងការថែទាំអ្នកជំងឺឱ្យមានប្រសិទ្ធភាព។ លើសពីនោះគិលានុបដ្ឋាកជាអ្នកអប់រំ ផ្តល់ការប្រឹក្សាជាមួយអ្នកជំងឺ និងក្រុមគ្រួសារតាំងពីចូលដំបូង រហូតដល់ចេញពីមន្ទីរពេទ្យ។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ថែមទៀតថា គិលានុបដ្ឋាក ក៏ជាភ្នាក់ងារសម្របសម្រួលក្នុងសេវាសុខាភិបាលឱ្យមានសុជីវភាពខ្ពស់ ហើយក៏ប្រៀបដូចជាស្ថាបត្យករថែទាំ ក្នុងវិស័យសុខាភិបាល និងដើរតួជាជនគំរូឥរិយាបថ ទាំងកាយវិការ និងពាក្យសំដី ដើម្បីបម្រើសេវាប្រកបគុណភាពជូនអ្នកជំងឺ។

ដូច្នេះការអភិវឌ្ឍសមត្ថភាពរបស់គិលានុបដ្ឋាក គិលានុបដ្ឋាយិកាទាំងអស់ ធ្វើឱ្យការបម្រើសេវាថែទាំអ្នកជំងឺ បានត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ និងស្របតាមក្របខណ្ឌវិជ្ជាជីវៈថែទាំ។ វិជ្ជាជីវៈថែទាំ ជាវិជ្ជាជីវៈមួយ ដើរតួនាទីជួរមុខយ៉ាងសំខាន់ ជាបេះដូងដើរយ៉ាងសកម្ម (le cœur battant) ឆ្ពោះទៅមុខជានិច្ច ដូចជាបេះដូងនៃប្រព័ន្ធសុខាភិបាល។ ការបញ្ជាក់បន្ថែមរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages