www.kaset-k-ponleupich-pptnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, December 8, 2025

អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យមើលការរៀបចំទីតាំងមណ្ឌលសុវត្ថិភាព ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ

អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យមើលការរៀបចំទីតាំងមណ្ឌលសុវត្ថិភាព ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញ​ចុះ​ពិនិត្យ​មើលទីតាំង​មណ្ឌុលសុវត្ថិភាព និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ភៀសសឹក ដែលភាគច្រើន លើសលប់ បងប្អូនប្រជាពលរដ្ឋយើង អញ្ជើញមកពីស្រុកជាំក្សាន្ត ក្រោយស្នូរកាំភ្លើងផ្ទុះឡើងខ្លាំងបង្កដោយកងទ័ពឈ្លានពានថៃ នាព្រឹកព្រលឹមថ្ងៃនេះ។

ទីតាំងមណ្ឌលសុវត្ថិភាពដែល លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារអញ្ចើញចុះពិនិត្យនាពេលនេះរួមមាន៖ មណ្ឌលសុវត្ថិភាពវត្តបាក់កាំ ក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ និងមណ្ឌលសុវត្តិភាពវត្តទួលអណ្តែត ក្នុងឃុំថ្មី ស្រុកគូលែន។

គោលបំណងនៃការអញ្ជើញចុះពិនិត្យមើលតាមទីតាំងមណ្ឌលសុវត្ថិភាពនានារបស់លោកអភិបាលខេត្តព្រះវិហារ គឺ​ដើម្បី​ធានា​ឱ្យបាន​នូវ​សណ្តាប់ធ្នាប់​ល្អ ទាំងការ​រៀបចំ​ទីកន្លែង​ស្នាក់នៅ ព្រមទាំង​តម្រូវការ​ចាំបាច់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​។

ដោយឡែកនៅមណ្ឌលសុវត្ថិភាពវត្តភ្នំសង្កែ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ជាប់ព្រំដែនឡាវ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ក៏បានដឹកនាំក្រុមការងាររៀបចំទីតាំងមណ្ឌល សុវត្ថិភាពឡើងវិញ ដើម្បីទទួលពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នផងដែរ។

សូមបញ្ជាក់ថា នាព្រឹកព្រលឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមព្រំដែន កម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបង្ខំចិត្តចាកចេញពីផ្ទះសំបែង ទាំងអារម្មណ៍ភ័យព្រួយ ពិសេសអ្នកដែលមានកូនចៅតូចៗ បន្ទាប់ពីលឺស្នូរគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពឈ្លានពានថៃ បាញ់មកលើទឹកដីកម្ពុជាយើងមុន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages