www.kaset-k-ponleupich-pptnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, April 18, 2026

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)÷ថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមព្រះបរមរាជានុញ្ញាត លំឱនកាយ លើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះមហាវីរក្សត្រ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ” ប្រោសព្រំព្រះរាជសព្ទសាធុការពរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង សូមទ្រង់ទទួលបានជោគជ័យ ក្នុងការវះកាត់ព្យាបាលព្រះរោគ ថ្វាយដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេស នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយ វាចា និងចិត្ត ក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គឆាប់បានសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាព ល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ និងសុខដុមក្សេមក្សាន្ត សម្រាប់ប្រជារាស្ត្រខ្មែរជាដរាបតទៅ។

សូម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ។




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages